ការពារពីភាពវិកលចរិក
យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា បរិមាណកោសិកាខួរក្បាលនឹងត្រលប់ទៅរកភាពដើមវិញ នៅពេលដែលមនុស្សកាន់តែចាស់ទៅ។ ពិតណាស់ ក្នុងវ័យ ៣៥ឆ្នាំ យើងនឹងត្រូវបាត់បង់កោសិកាខួរក្បាលចំនួន ៧០០០ ជារៀងរាល់ថ្ងៃ។ ដំណឹងនេះធ្វើឲ្យមនុស្សមានក្តីព្រួយបារម្ភខ្លាំង និងគិតដល់អ្វីដែលទុទិដ្ឋិនិយម។
តែទោះបីជាយ៉ាងណា អ្នកវិទ្យាសាស្ត្រជាច្រើនមកពីសកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិច បានពាំនាំដំណឹងល្អមកប្រាប់ ដើម្បីពង្រឹងស្ថានភាពនេះ។ ការរួមភេទឲ្យបានទៀងទាត់នឹងជួយផលិតកោសិកាខួរក្បាលថ្មី។
តាមការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី PLos ONE បានបង្ហាញថា ការរួមភេទជួយជម្រុញដល់ការលូតលាស់កោសិកាខួរក្បាល, បង្កើនការចងចាំ និងមានសមត្ថភាពទទួលយកចំណេះដឹងបាន។
កត្តាជាច្រើនដូចជា ភាពតានតឹង និងភាពក្រៀមក្រំអាចបណ្តាលឲ្យកន្សោមខួររួមតូច, ស្របពេលដែលការធ្វើលំហាត់ប្រាណ និងការរួមភេទអាចជួយដោះស្រាយបាន។
វេជ្ជបណ្ឌិត Ghosh អ្នកជំនាញផ្នែកសុខភាពផ្លូវភេទមកពី Liverpool ចក្រភពអង់គ្លេស បាននិយាយថា “មនុស្សចាស់ដែលអនុវត្តការរួមភេទបានតិចងាយប្រឈមនឹងបញ្ហាវិកលចរិក”។
លើសពីនេះទៀត ការរួមភេទក៏អាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល, បង្កើនកម្រិតអុកស៊ីសែន។
អ្នកជំនាញផ្នែកចិត្តសាស្ត្រលោក Barry Komisaruk នៅសាកលវិទ្យាល័យ Rutgers បានពន្យល់ថា “តាមរយៈការស្កេនខួរក្បាលមើល ដោយប្រើបច្ចេកវិទ្យារំញ័រម៉ាញ៉េទិច បានបង្ហាញថា ការសម្រេចទឹកកាមបានធ្វើឲ្យកោសិកាខួរក្បាលធ្វើការធ្ងន់ និងប្រើអុកស៊ីសែនច្រើន”។
ការពារពីជំងឺបេះដូង
សាកលវិទ្យាល័យ Queen នៅរដ្ឋ Belfast ចក្រភពអង់គ្លេស បានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៏អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
តាមការសិក្សាមួយផ្សេងទៀតនៅប្រទេសអ៊ីស្រាអែលបានបង្ហាញថា ស្ត្រីដែលសម្រេចទឹកកាមបាន ២ដងក្នុងមួយសប្តាហ៏ ធ្វើឲ្យអត្រាគ្រោះថ្នាក់នៃជំងឺបេះដូងថយចុះដល់ទៅ ៣០% បើធៀបនឹងអ្នកដែលមិនចូលចិត្តរួមភេទ ឬសម្រេចទឹកកាម។
វេជ្ជបណ្ឌិតអ្នកស្រី Lisa Turner អ្នកជំនាញផ្នែកផ្លូវភេទ និងស្នេហាបាននិយាយថា “អរម៉ូនអង់ដូភីន ដែលបានបញ្ចេញក្នុងពេលរួមភេទ អាចជួយបញ្ឈប់អរម៉ូនតានតឹងក្នុងខ្លួន រួមទាំងជំងឺបេះដូង”។
ការពារពីជំងឺមហារីកក្រពេញប្រូស្តាត
អ្នកស្រាវជ្រាវជាច្រើននៅសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស បានរកឃើញថា បុរសៗវ័យ ៥០ឆ្នាំដែលមានក្តីសុខនឹងការរួមភេទបានទៀងទាត់ អាចធ្វើឲ្យអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតនៅកម្រិតទាប។
វេជ្ជបណ្ឌិត Ghosh បានពន្យល់ថា “ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ព្រះសង្ឃប្រឈមមុខនឹងអត្រាគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងគេ”។
គេងលក់ស្រួល
ការរួមភេទអាចជួយដោះស្រាយបញ្ហាគេងមិនលក់ ល្អប្រសើរជាងការលេបថ្នាំ ងងុយគេង។ វេជ្ជបណ្ឌិត Ghosh បាននិយាយថា “ជាការពិតណាស់ ការរួមភេទនៅពេលល្ងាចអាចទទួលបានអត្ថប្រយោជន៏ច្រើនជាងការរួមភេទនៅពេលព្រឹក។ ព្រោះ បន្ទាប់ពីពេលសម្រេចទឹកកាមរួច រាងកាយតែងតែត្រូវការសម្រាក មិនចង់ក្រោកឡើយ។
ចំពោះបុរសៗវិញ ការសម្រេចទឹកកាមមិនខុសពីការចាក់ថ្នាំបំបាត់ភាពតានតឹងទេ។ នេះជាហេតុធ្វើឲ្យបុរសៗងងុយគេង បន្ទាប់ពីរួមភេទរួច”៕
Scientists have discovered that sex 3 times a week can help reduce the risk of stroke. Besides, regular sex can provide multiple benefits for health, help you live longer. The following will show the explanations of science to help you live longer:
Protection from psychiatric
We certainly know that the amount of brain cells will return to normal when people get older. Indeed, in 35 years we're going to lose brain cells than 7,000 every day. This news was very worried and think that pessimistic.
However, many scientists from Princeton University, the United States has brought good tidings to improve the situation. Sex regularly will help produce new brain cells.
Another study published in the journal PLoS One, showed that sex stimulates the growth of brain cells, improve memory and the ability to take knowledge.
Many factors, such as stress and depression can cause brain expression narrowed, while Sex and exercise can help solve.
Dr Ghosh sexual health professionals from Liverpool, UK said, "people who have sex are less prone to psychiatric problems."
In addition, sex can also increase blood flow to the brain, increasing the oxygen levels.
Expert psychologist Barry Komisaruk at Rutgers University, explained that "through brain scans using magnetic vibrations decision showed that semen makes brain cells work hard and use more oxygen."
Prevent heart disease
Queen University in Belfast, UK, found that sex 3 times a week can help reduce the risk of heart attack or stroke, brain.
According to another study in Israel showed that women who decide to ejaculate 2 times a week reduced the risk of heart disease as much as 30% compared to those who do not like sex or ejaculation.
Mrs. Lisa Turner, MD, expert on sexual and romantic "hormone endometriosis Phil released during sex can help stop the stress hormones in the body, including heart disease."
Prevent prostate cancer
Researchers at the University of Nottingham, United Kingdom found that 50-year-old men who have sex regularly can make the risk of prostate cancer at low levels.
Dr Ghosh explained, "The study also showed that the monks faced the risk of prostate cancer highest."
Sleep
Sex can help solve insomnia better than taking sedatives. Dr. Ghosh said, "Of course, sex in the evening can benefit benefit more sex in the morning. After deciding semen and body always need a break do not want to get up.
For the men carrying no different sperm injection relieve stress. This caused the men sleepy after sex. "
Post a Comment