នៅលើពិភពលោកសព្វថ្ងៃនេះ យើងសង្កេតឃើញថា មានការបង្ហាញទិដ្ឋភាពស៊ិចស៊ីគ្រប់បែបយ៉ាង ដែលធ្វើឲ្យប្រុសៗពិបាកនឹងទប់អារម្មណ៍ ហើយមិនអាចរក្សាភាពស្មោះត្រង់ជាមួយប្រពន្ធបាន។ នេះជាហេតុធ្វើឲ្យការផិតក្បត់ប្តីប្រពន្ធកើនមានឡើង។
បុរសស្ត្រីជំនាន់នេះកំពុងព្យាយាមពន្យាពេលការរៀបការរហូតដល់វ័យចំណាស់ ដូច្នេះពួកគេអាចរីករាយនឹងជីវិត។ មនុស្សមួយចំនួនជ្រើសរើសយកការរៀបការក្នុងវ័យចំណាស់ ដើម្បីសប្បាយរីករាយនឹងមុខរបររបស់ពួកគេ។
ហើយបច្ចេកវិទ្យាកំពុងមានការរីកចម្រើន ដូច្នេះឱកាសនៃការស្វែងរកដៃគូដែលគួរឲ្យទាក់ទាញអាចរកបានគ្រប់ទីកន្លែងនៅលើភពផែនដីនេះ។
ចំណង់តណ្ហាច្រើនណាស់នៅជុំវិញខ្លួន តើមនុស្សអាចនៅតែស្មោះត្រង់ចំពោះគូស្នេហ៏ដោយរបៀបណា? តើវាអាចទៅរួចដែរទេ?
ខាងក្រោមនេះជាការបង្ហាញពីគោលការណ៏សីលធម៌មួយចំនួន៖
បញ្ឈប់ការចែចង់អ្នកនៅក្នុងការិយាល័យរបស់អ្នក
អ្នកត្រូវចេះទប់អារម្មណ៍ខ្លួនឯង ទោះបីជាមិនរួមការងារស្រស់ស្អាត ហើយសិចស៊ីយ៉ាងណាក៏ដោយ។ ព្រោះការនិយាយចែចង់យូរៗអារម្មណ៍ពុះកញ្ជ្រាលនឹងកើតមានឡើង ដែលធ្វើឲ្យអ្នកហ៊ានធ្វើអ្វីៗដែលមិនល្អ។ ហេតុនេះ គួរតែបញ្ឈប់ការចែចង់ជាមួយនឹងមិត្តស្រីរួមការងាររបស់អ្នក។
បញ្ឈប់ភាពស្និតស្នាលនឹងមនុស្សស្រីដទៃ
យើងគិតថា មានតែភាពស្និតស្នាលខាងផ្លូវភេទទើបហៅថា ការផិតក្បត់ប្តីប្រពន្ធ តែសូម្បីតែអារម្មណ៏ស្និតស្នាលនឹងមនុស្សស្រីផ្សេងក៏ត្រូវបានគេចាត់ទុកថា ជាអំពើផិតក្បត់ដែរ។ បញ្ឈប់ការចេញទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងមិត្តស្រីរួមការងារ។
កុំសម្លឹងមើលស្រីផ្សេង
រក្សាភាពស្មោះត្រង់នឹងស្នេហាមានន័យថា ផ្តល់ភាពស្មោះត្រង់ឲ្យប្រពន្ធរបស់អ្នក ១០០%។ ការសម្លឹងមើលស្រីផ្សេងមានន័យថា អ្នកប្រមាថចំពោះភាពស្មោះត្រង់របស់អ្នក។
ការសម្រេចទឹកកាមរបស់ភរិយា ជាកត្តាចម្បងរបស់អ្នក
ត្រូវចាំថា ការសម្រេចទឹកកាមរបស់ភរិយា ជារឿងមួយសំខាន់ច្រើនជាងខ្លួនអ្នក។ ផ្ទុយពីភាពអាត្មានិយមពីរឿងលើគ្រែ ត្រូវរង់ចាំរហូតដល់ភរិយារបស់អ្នកមានក្តីសុខ។ នេះនឹងជួយឲ្យអ្នកមានក្តីសុខចំពោះភាពស្មោះត្រង់។
ចំណាយពេលវេលាឲ្យបានច្រើននៅជាមួយនាង
ចំណាយពេលវេលាឲ្យបានច្រើន និងបង្កើនភាពស្និតស្នាលជាមួយភរិយាអ្នក។ នៅពេលអ្នកមានភាពស្និតស្នាលខ្លាំងជាមួយភរិយា នោះចិត្តរបស់អ្នកនឹងមិនសូវវៀចវេរ។
ធ្វើឲ្យភរិយាអ្នកមានក្តីសុខជានិច្ច
ប្រសិនបើអ្នកព្យាយាមរក្សាសុភមង្គលឲ្យភរិយា ភរិយារបស់អ្នកនឹងធ្វើបែបនេះដូចគ្នាដាក់អ្នកដែរ។
ចែករំលែករឿងអាថ៌កំបាំងទាំងអស់របស់អ្នក
នៅពេលអ្នកធ្វើបែបនេះ ភាពស្និតស្នាលនឹងកើនឡើង។ ហើយនាងនឹងស្រឡាញ់ពេញចិត្តអ្នកកាន់តែច្រើនឡើង ចំពោះការមានទំនុកចិត្តខ្លាំងមកលើនាង ហើយវិធីនេះនឹងជួយឲ្យរក្សាភាពស្មោះត្រង់របស់អ្នក។
ភាពរ៉ូមែនទិចជាថាមពលខ្លាំងក្លាជាងអ្វីៗទាំងអស់
ត្រូវចាំថា ភាពរ៉ូមែនទិចច្រើនតែមានថាមពលខ្លាំងជាងការរួមភេទ ហើយនៅពេលអ្នកដឹងពីរឿងនេះ អ្នកនឹងបញ្ឈប់ចំណង់តណ្ហានឹងស្រីផ្សេង ឬមើលរឿងសិច៕
ដោយ៖ ដារ៉ា
Post a Comment